ដោយៈ ឆាំ ឆានី ២ កក្កដា ២០១៣
អ្នកស្រី ហុង ស្រីពៅ និងអ្នកស្រី លី មុំ ព្រមទាំងយុវតី កញ្ញា
ដំណក់ទឹកភ្នែក សម្រែកទាមទារយុត្តិធម៌ របស់អ្នកភូមិបឹងកក់ដែលរងនូវការរំលោភបំពាន ពីសំណាក់អាជ្ញាធរក្រុងភ្នំពេញ ឈូសបំផ្លាញផ្ទះដើម្បីយកដីប្រគល់ទៅឲ្យ អ្នកស្រី ជីង សុភាព ហៅ យាយ ភូ និងលោក ឡៅ ម៉េងឃាង សមាជិកព្រឹទ្ធិសភា មកពីគណបក្សប្រជាជនកម្ពុជា មិនទាន់ទាំងបាត់ពីអារម្មណ៍របស់ប្រជាពលរដ្ឋទូទៅផង ស្រាប់តែថ្ងៃនេះ ២ កក្កដា ២០១៣ កើតមានរឿងដែលស្មានមិនដល់នោះគឺ អ្នកស្រី ហុង ស្រីពៅ និងអ្នកស្រី លី មុំ ព្រមទាំងយុវតី កញ្ញា ដែលគេដឹងថាជាអ្នករងគ្រោះ និងជាអតីតតំណាងអ្នកភូមិបឹងកក់ ក្នុងចំណោមតំណាងជាច្រើនទៀត ហើយក៏ធ្លាប់បាន ភ្លក្សរសជាតិគុកព្រៃសដែរនោះ បានបង្ហាញមុខក្នុងសន្និសិទ្ធកាសែត មួយ នៅក្នុងភោជ នីយដ្ឋាន សឺវែនប្រាយ ស្ថិតនៅខាងលិចស្តាតចាស់ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមគេហទំព័គាំទ្ររដ្ឋាភិបាលមួយ បានបង្ហោះពត៌មាននេះមួយប៉ប្រិចភ្នែក ហើយក៏ ប្រញ៉ាប់ប្រញ៉ាលដកចេញវិញនោះ មិនបានរៀបរ៉ាប់ពីមូលហេតុនៃការបែកបាក់ផ្ទៃក្នុងរបស់ សហគមន៏ បឹងកក់នេះឡើយ តែអ្វីដែលយើងបានឃើញនោះគឺ គេសរសេរតែពាក្យប៉ុន្មានម៉ាត់ដែលអ្នកស្រី ហុង ស្រីពៅ ធ្វើការវាយប្រហារទៅលើម្ចាស់ពានរង្វាន់" ភាពជាមេដឹកនាំពិភពលោក " គឺអ្នកស្រី ទេព វណ្ណនី ថា ជា " ទេពអប្សរបិសាច " និងអ្នកស្រី លី មុំ ថាអ្នកស្រី ទេព វន្នី មានគោលការណ៍ផ្តាច់ការ ងប់ងល់បំរើមហិច្ឆតាខ្លួនឯង តែប៉ុណ្ណោះ ។
លោក សៀ ភារម្យ អគ្គលេខាធិការដ្ឋាន សិទ្ធិលំនៅដ្ឋាន
អគ្គលេខាធិការដ្ឋាន សិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ បានបញ្ចេញទស្សន ទៅលើបញ្ហានេះថា ការបែកបាក់គឺបណ្តាលមកពីក្តាជាច្រើនដូចជា៖
១. បណ្តាលមកពីពួកគាត់ទទួលបានពត៌មានមិនគ្រប់ជ្រុងជ្រោយ ព្រោះបណ្តាញពត៌មាន ក្នុងស្រុក មានការរិតត្បិត និងការចេះដឹងរបស់ពួកគាត់នៅមានកម្រិត ។
២.មកពីអាជ្ញាធរអូសបន្លាយពេលវេលាយូរ មិនដោះស្រាយឲ្យ ដែលនាំឲ្យពួកគាត់ជូប នូវបញ្ហាជីវ ភាព និងបាក់ទឹកចិត្តក្នុងការទាមទារ ។ និងទី ៣. បណ្តាលមកពីការលួងលោម ទិញទឹកចិត្ត រួមទាំងការគំរាមកំហែងផងដែរ ។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូឯករាជ្យ
ចំណែកលោក រ៉ុង ឈុន ប្រធានសមាគមគ្រូឯករាជ្យ និងជាមេដឹកនាំកម្មករផងនោះ បានមានប្រសាសន៍ថា៖ វាជារឿងដដែលៗ ដែលអ្នកកាន់អំណាចតែងតែធ្វើនោះគឺ "បំ បែកបំបាក់ ដើម្បីគ្រប់ គ្រង " ដែលយុទ្ធសាស្ត្រនេះមិននាំមក នូវភាពរីកចំរើនដល់ប្រជា ពលរដ្ឋ និងប្រទេសជាតិឡើយ ។ លោកបានបន្ថែមថា មិនថាដំណោះស្រាយរឿងដីធ្លី ឬក៏បញ្ហាជាច្រើនទៀតដែលកើតមានក្នុង សង្គមកម្ពុជាសព្វថ្ងៃនោះទេ បើយើងចង់ដោះ ស្រាយប្រកបដោយយុត្តិធម៌និងតម្លាភាពលុះត្រាតែយើងប្តូមេដឹក នាំសព្វថ្ងៃនេះចេញ បើពុំនោះទេបញ្ហានិងកើតមានកាន់តែច្រើន ហើយការតស៊ូទាមទារ និងកើតមានកាន់តែ ខ្លាំងឡើងនៅថ្ងៃណាមួយមិនខាន ព្រោះមេដឹកនាំសព្វថ្ងៃបានដើរដល់ទីទល់ហើយ ។
អតីតព្រះមហាក្សត្រ សម្តេចតានរោត្តម ស៊ីហនុ ព្រះអង្គធ្លាប់មានព្រះរាជបន្ទួល កាលពីព្រះអង្គ នៅមានព្រះជន្មនៅឡើយជាញឹកញាប់ថា កម្ពុជា និងកើតមានបដិវត្តន៍ យុវជន នៅឆ្នំា២០១៨ បើ លោក ហ៊ុន សែន នៅតែបន្តដឹកនាំដូចសព្វថ្ងៃនេះ ៕
4 comments:
Don't walk away,fight back harder you have international communities with you,if you walk away they will do more and you will have nothing left to live for.Fight back the thieves,thugs,robbers,Cpp clans,they all Khmer rouge left over working for Yuon Hanoi.
Prahok
ថ្ងៃនេះ ២ កក្កដា មិនមែន ២០កក្កដាដូចសរសេរខាងលើនេះទេ ។ សុំកែតម្រូវ ។
និងដល់វេនអ្នក
១ ពេលខ្ញុំស្រែកយំអ្នកឈរឱបដៃ មើលពុំចេញស្តីដោយខ្លាចរអារ
គេអូសដីខ្ញុំដោយច្បាប់អាជ្ញា ឱតុលាការច្បាប់អ្នកជាអ្វី?
២ ដីខ្ញុំដីខ្មែរកេរ្ត៍ពីដូនតា ម្តេចអ្នកច្រៀកអារកែរភ័ន្តបំភ្លៃ
លោកអាងអំណាចភ្លេចគ្រាក្រក្រី ខេមរាប្រុសស្រីចូរអ្នកសណ្តាប់
បន្ទ: រួបរួមគ្នាឡើងខ្មែរក្នុងខ្មែរក្រៅ សក្រហមខ្មៅនាំគ្នាត្រងត្រាប់
បើមើលបំណាំជាតិយើងនិងស្លាប់ ចូររួមអារកាត់វិប្បដ្ឋិជាតិយើង
៣ ថ្ងៃនេះរូបខ្ញុំដល់ក្រោយវេនអ្នក ហូរហែរឥតអាក់បឹងកក់ជាក់ស្តែង
បូរីកីឡាលាតដល់ជាយដែន ត្របាក់ជាតិយើងអ្នកនិងស្តាយក្រោយ៕
និពន្ធដោយ យឹម ពិសាល
មហាអស្ចារ្យមហាលោតផ្លោះនៃផែនការសហព័ន្ធ
របស់បិសាចហូ-ជីមិន!
ហូ-ជិមិញមិនត្រឹមតែពូកែប្រើល្បិចបង្កើត
ខ្មែរក្រហមសំលាប់ប្រជាជនខ្មែររាប់លានប៉ុណ្ណោះទេ!
ប៉ុន្តែប្រសប់ខាងប្រើល្បិចលេបទឹកដីខ្មែរទៀតផង!
អសា្ចរ្យណាស់អ៊ុំហូ!អសា្ចរ្យណាស់រដ្ឋាភិបាលអាយ៉ាង!
អសា្ចរ្យណាស់ឃាតករហ៊ុនសែន!
ថ្ងៃអន្សាររបស់ពួកឯងនឹងមកដល់!
ល្បិចពួកឯងនឹងក្លាយជាកំបិតចិត្តដងឯង!
Post a Comment